មិនថានារី ឬបុរសទេ តែងតែខ្វល់ចិត្ត ចំពោះបញ្ហាប្រេះកែងជើង ជាពិសេសគឺនារីតែម្ដង ព្រោះវាមើលទៅ
មិនស្រស់ស្អាត និងពេលខ្លះមានភាពឈឺចាប់ផងដែរ។ ប៉ុន្តែបញ្ហានេះ អ្នកកុំបារម្ភទៀតអី នឹងបង្ហាញនូវវិធីងាយៗ ដើម្បីបំបាត់ប្រេះកែងជើង ដូចខាងក្រោម៖
១. ប្រេងបន្លែ
មានប្រេងបន្លែច្រើនប្រភេទ ដែលអាចប្រើដើម្បីព្យាបាលប្រេះកែងជើង បានដូចជាប្រេងអូលីវ និងប្រេងដូងជាដើម។ ដើម្បីទទួលបានលទ្ធផលល្អបំផុត គឺលាបមុនពេលចូលគេង ដើម្បីឲ្យប្រេង ជ្រាបចូលស្បែកបានសព្វល្អ។
វិធីធ្វើ គឺដំបូងកេះកែងជើងរបស់អ្នក ជាមួយថ្មខាត់ ហើយលាងសម្អាតវាឲ្យបានស្អាតល្អ រួចបន្តក់ប្រេងបន្លែតាមស្នាមប្រេះ។
បន្ទាប់មក ដាក់ប្រេងនៅក្នុងស្រោមជើង ដែលស្អាតហើយពាក់វា ឲ្យបានពេញមួយយប់។ នៅពេលព្រឹក អ្នកនឹងសម្គាល់ឃើញ កែងជើងមានសភាពទន់ជាងមុន។
ធ្វើម្ដងទៀតក្នុងរយៈពេលពីរបីថ្ងៃម្ដង រហូតដល់អាចបំបាត់បានទាំងស្រុង។
២. ម្សៅមី
ម្សៅមីអាចប្រើដើម្បីជម្រុះកោសិកា ដែលងាប់នៅកែងជើង និងទទួលបានកោសិកាថ្មី។
ដំបូងត្រូវដុសកែងជើង កន្លែងស្នាមប្រេះនោះឲ្យស្អាត បន្ទាប់មកលាយម្សៅមីមួយក្ដាប់ ជាមួយទឹកឃ្មុំ មួយស្លាបព្រា និងទឹកផ្លែប៉ោម ឬអាចបន្ថែម ប្រេងអូលីវ ពីលើទៀតក៏បានដែរ កូរវាឲ្យខាប់ រួចត្រាំជើងក្នុងទឹកក្ដៅ រយៈពេល១០នាទី បន្ទាប់មកកេះស្នាមប្រេះនោះថ្នមៗ មុននឹងយកម្សៅមី ដែលលាយរួចនោះមកបិទលើកែងជើង។
៣. ក្រូចឆ្មារ
ជាតិអាស៊ីដមានក្នុងក្រូចឆ្មារ មានប្រសិទ្ធភាពយ៉ាងខ្លាំង ក្នុងការកាត់បន្ថយស្បែកគគ្រាត និងនាំទៅរកភាពប្រសើរបាន។
សូមយកទឹកក្រូចឆ្មារ លាបផ្ទាល់ស្បែកកែងជើង ដែលមានស្នាមប្រេះនោះតែម្ដង។ ជម្រើសផ្សេងទៀត អាចត្រាំជើងក្នុងទឹកក្ដៅ លាយទឹកក្រូចឆ្មារ ១០ ទៅ ១៥នាទី។ ចៀសវាងការប្រើទឹកក្ដៅខ្លាំងពេក ព្រោះវាអាចបណ្ដាលឱ្យជើង របស់អ្នកកាន់តែស្ងួតថែមទៀត។
លាងជើងរបស់អ្នកដោយប្រើថ្មខាត់ និងសាប៊ូ ថ្នមៗរួចប្រើកន្សែងស្ងួតជូត។
៤. ចេក
ចេកទុំគឺជាឱសថមួយ ក្នុងចំណោមឱសថ ដែលមាននៅផ្ទះស្រាប់ ហើយមានតម្លៃថោកបំផុត សម្រាប់ព្យាបាលប្រេះកែងជើង។
កិនចេកទុំឲ្យម៉ត់ រួចលាងជើងឲ្យស្អាត បន្ទាប់យកចេកដែលកិនរួចនោះ មកបិទលើកែងជើង រួចទុកចោល ១០ទៅ១៥នាទី ដើម្បីឱ្យស្បែកអាចស្រូបយក ការចិញ្ចឹមពីធម្មជាតិ។ លាងជើងថ្នមៗ ដោយប្រើទឹកក្ដៅ បន្ទាប់មកត្រាំជើង ក្នុងទឹកត្រជាក់មួយភ្លែត។
ធ្វើបែបនេះជារៀងរាល់ថ្ងៃ ពីរបីសប្ដាហ៍នឹងស្តាបញ្ហានេះបានទាំងមូល និងធ្វើឲ្យជើងទន់ រលោង។
៥. ទឹកឃ្មុំ
ទឹកឃ្មុំមានជាតិសំណើម និង គុណសម្បត្តិល្អមួយទៀត គឺប្រឆាំងបាក់តេរី ធ្វើឱ្យវាជាការព្យាបាល ដ៏ល្អបំផុតសម្រាប់ កែងជើងប្រេះ និងស្ងួត។
ដាក់ទឹកឃ្មុំមួយពែង ចូលទៅក្នុងថុងទឹកក្ដៅមួយ
រួចត្រាំជើងរបស់អ្នក នៅក្នុងទឹករយៈពេល ១៥ទៅ២០នាទី
បន្ទាប់មក ដុសជើងរបស់អ្ន កដោយកាយវិការទន់ភ្លន់។
៦. ទឹកអំបិលក្ដៅ
ប្រសិនបើអ្នកមានបញ្ហាប្រេះកែងជើង វាជាការសំខាន់ ក្នុងការយកចិត្តទុកដាក់បន្ថែមទៀតដើម្បីផ្ដល់សំណើម ដល់ស្បែកត្រង់នោះផងដែរ។
ថ្នាក់ថ្នមជើងដោយការត្រាំ នៅក្នុងទឹកអំបិលក្ដៅ យ៉ាងហោចណាស់ ១០ទៅ ១៥នាទី។ បន្ទាប់មកដាក់ជើងទៅក្នុងទឹកត្រជាក់ នឹងជួយធ្វើឱ្យប្រសើរឡើងនូវ ឈាមរត់ទៅ ជើង និងបន្ថយការឈឺចាប់។
កេះកែងជើងរបស់អ្នកដែលស្ងួត និង លាបក្រែមជើង ហើយប្រភេទឡេនោះវិញ គឺគូរប្រើ ... ចុចអានបន្ត
No comments:
Post a Comment