Sunday, April 23, 2017

ប្រភព






នៅក្នុងកិច្ចប្រជុំថ្ងៃទី១៩ ខែមេសាឆ្នាំ២០១៧នេះ រដ្ឋាភិបាលកម្ពុជាឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិអ​ភិ​វ​ឌ្ឍ​ន៍​​​ដោយចីរភាព និងរដ្ឋាភិបាលរុស្សីបានសម្រេច​ព្រមព្រៀង​បង្កើតវិទ្យាស្ថាន​ថាមពលនុយក្លេអ៊ែរមួយនៅក្នុ​ង​សាលាតិច​ណូ​នៅ​ពេលឆាប់ៗ។ នៅសាលាតិចណូ និងមានវិទ្យសា្ថនជំនាញនុយក្លែអ៊ែរ ដើម្បីធ្វើការបណ្តុះបណ្តាលនិស្សិតកម្ពុជា ស​ម្រា​ប់ការអភិវឌ្ឍន៍ប្រទេសតាមរយៈការប្រើប្រាស់ថាមពលនុយក្លែអ៊ែរ។



នៅក្នុងវិទ្យស្ថាននេះ នឹងមានប្រធានបទសំខាន់ៗដូចជា ការផលិតអគ្គិសនីដោយប្រើថាមពលនុក្លេអ៊ែរ និងការ​ប្រើប្រាស់​ប​ច្ចេក​វិទ្យានុយក្លេអ៊ែរនៅក្នុងវិស័យនានាដូចជា វិស័យឧស្សហកម្ម កសិកម្ម និងវេជ្ជសាស្ត្រជាដើម។

បន្ថែមពីនេះទៀត រុស្សីនឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាក្នុងការទៅសិក្សាស្រាវជ្រាវ​នៅប្រទេសរុស្ស៊ីទៀតផង។

លើសពីនេះ រុស្ស៊ីនឹងជួយដល់កម្ពុជា​ក្នុងការ​កសាងសមត្ថភាព ​ឈាន​ទៅ​សង់រោងចក្រអគ្គិសនី ដើរដោយថាមពល​នុយ​ក្លេ​អ៊ែ​​រ ដែលនឹងជួយ​ដល់កម្ពុជា​ច្រើន​ក្នុងការ​កាត់​បន្ថយ​លើការចំណាយលើ​ថាមពល និងអាចជួយជម្រុញកំណើន​សេដ្ឋកិ​ច្ច​កម្ពុ​ជា​បន្ថែមទៀត។

គួរជម្រាបផងដែរថា ​បច្ចុប្បន្នប្រទេសជាច្រើន ​នៅអាស៊ីអាគ្នេយ៍ កំពុងផ្តោតលើ​ការស្រាវជ្រាវ និង​ដាក់ផែនការ​ជំរុញ​ការ​សាង​ស​ង់​រោងចក្រ​នុយក្លេអ៊ែរ​នេះដែរ តួយ៉ាងដូចជាវៀតណាម និងហ្វីលីពីន ជាដើម៕

No comments:

Post a Comment